ព័ត៌មានជាតិ

សូមអាជ្ញាធរពាក់ព័ន្ធ ពិសេសផ្នែកជំនាញផ្លូវថ្នល់ដែលមើលការខុសត្រូវផ្លូវនេះជួយដោះស្រាយផង

ព្រះសីហនុ:  អ្នកធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិ លេខ៣(វាលរេញ-កំពត) ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសផ្នែកជំនាញផ្លូវថ្នល់ដែលមើលការខុសត្រូវផ្លូវនេះជួយឈូសឆាយឬដាក់គ្រួស ថ្មសម្រួលជួសជុល បណ្តោះអាសន្ន កន្លែងដែលខូចខ្លាំង ចាប់ពីចំណុចក្បាលនាគពុះទ្រូងផ្លូវពីជិតរង្វង់មូលវាលរេញទៅដល់ស្ពានកំពង់ស្មាច់ ដើម្បីសម្រួលដល់កាធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃ ទម្រាំដល់ពេលមានការជួសជុលផ្លូវការតាមគម្រោងថ្នាក់ជាតិដែលមានស្រាប់។ ផ្អែកតាមស្ថានភាពអាកាសធាតុមួយរយ:នេះ មានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ពេលខ្លះក៍មានជំនន់ទឹកភ្លៀង ទឹកលិចហូរលើផ្លូវផង ធ្វើឲ្យកំណាត់ផ្លូវនេះមានការខូចខាតធ្ងន់ធ្ងរ ស្ទើរតែមិនអាចធ្វើចរាចរណ៍បានដោយសារកើតមានជាគ្រលុកតូច ធំ ពេញដងផ្លូវ ៕

 

មតិយោបល់