ព័ត៌មានជាតិ

ករណីបាក់ច្រាំងទន្លេមេគង្គក្រោម កំពុងធ្វើឲ្យផ្លូវជាតិលេខ១៤ ប្រឈមបាក់ថ្នល់ជាបន្តបន្ទាប់

កណ្ដាល: កាលពីវេលាម៉ោង ៩ និង៣០ នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីរអិលបាក់ច្រាំងទន្លេមេគង្គក្រោម បណ្តាលឲ្យប៉ះពាល់ផ្លូវជាតិលេខ១៤ (បែកចេញពីផ្លូវជាតិលេខ១ ទៅឃុំក្អមសំណរ ព្រំដែនកម្ពុជា-វៀតណាម) ត្រង់ចំណុចភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

ចំណុចរអិលបាក់នេះ មានទទឹងប្រវែងប្រមាណ ៨ម៉ែត្រ និងបណ្ដោយ ៧០ម៉ែត្រ។

ករណីនេះ មិនមានការប៉ះពាល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងអាយុជីវិតដល់ប្រជាពលរដ្ឋ រស់នៅតំបន់នោះឡើយ ប៉ុន្តែប្រឈមនឹងការបាក់ថ្នល់ជាតិលេខ១៤ ជាបន្តទៀត៕

មតិយោបល់