ព័ត៌មានជាតិ

បើកគោយន្ដកន្ត្រៃភ្លាត់ស្នៀតវាត់ កខ្លួនឯងស្លាប់

ស្ទឹងត្រែងៈ បុរសម្នាក់បើកគោយន្តទៅលាងទឹកទំនប់ បត់ថយក្រោយមិនប្រយ័ត្នភ្លាត់ស្នៀត ទៅបុកគុម្ពសង្កែ ធ្វើឲ្យដៃចង្កូតវាត់គាបកខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១១និង២០ នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្រែរនោង ភូមិអូរចាយ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោក វ៉ា សុផាន់ អធិការស្រុកសៀមប៉ាង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប៊ួ លីថាវី ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅក្នុង ភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅមុនពេលកើតហេតុជនរងគ្រោះបើកគោយន្តកន្ត្រៃទៅលាងទឹកនៅទំនប់មួយកន្លែង ខណៈជនរងគ្រោះបត់គោយន្តថយក្រោយមិនប្រយ័ត្នបានទៅបុកគុម្ពសង្កែមួយ ធ្វើឲ្យដៃចង្កូតបានវាត់ចំ កគាបជាប់ បណ្តាលស្លាប់ភ្លាមៗតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់