ព័ត៌មានជាតិ

សណ្តាប់ធ្នាប់សាលាខណ្ឌម្នាក់ ទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ

ភ្នំពេញ: កាលពីម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី១៨កក្កដា ឆ្នាំ២០១៦នេះ លោកថេង សុថុល ប្រធានគណ:កម្មការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខបានដឹកនាំមន្ត្រីសាលាខណ្ឌចុះសួរសុខទុក្ខលោក ហៃ តារា សណ្តាប់ធ្នាប់សាលាខណ្ឌដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសមះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោកថេង សុថុល ប្រធានគណ:កម្មការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលរងខណ្ឌសែនសុខបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយជាគ្រឿង ឧបភោគបរិភោគ និងសម្ភារមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនលោក ហៃ តារា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យរួមមាន៖ អង្ករ៥០គីឡូក្រាមទឹកសុទ្ធ០២កេះ ទឹកក្រូច០២កេះ មី២កេះ ទឹកដោះគោឆៅ០២ឡូ ថវិកាលោកថេង សុថុល អភិបាលរងជួយឧបត្តម៥០ម៉ឺនរៀល។

ជាមួយគ្នានេះដែល លោក ហៃ តារា សូមថ្លែងអំណរគុណដល់លោកអភិបាលរងដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទាល់ក្រ មានជំម្ងឺ និងមានផ្ទៃពោះដែលជួបការខ្វះខាតក្នុងខណ្ឌសែនសុខ ជាពិសេស ក្រោមការដឹកនាំពីសំណាកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ និងមិនបម្រើឲ្យគណបក្សនយោបាយណាមួយឡើយ៕

មតិយោបល់