ព័ត៌មានអន្តរជាតិ

ទ្រព្យសម្បត្តិតម្លៃ១៧៦លានដុល្លារត្រូវរឹបអូសនៅពេលសិង្ហបុរីស៊ើបអង្កេតលំហូរមូលនិធិ 1MDB

សិង្ហបុរីៈយោងតាមសេចក្តីថ្លែងការណ៍មួយពីអាជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍មួយ​បានឲ្យដឹងថា ទ្រព្យសម្បត្តិដែលមានតម្លៃ១៧៦លានដុល្លារឋអាមេរិកត្រូវបានរឹបអូសនៅ​ពេលសិង្ហបុរីធ្វើការស៊ើបអង្កេតនៅក្នុងលំហូរមូលនិធិទាក់ទងទៅនឹងមូលនិធិរដ្ឋរបស់ម៉ាលេស៊ី 1Malaysia Development Bhd (1MDB)។

សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយរួមគ្នាដោយសភាឧតម្ភអង្គជំនុំជម្រះ (AGC) អគ្គនាយកដ្ឋានកិច្ចការពាណិជ្ជកម្ម (CAD) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី(MAS)។

នៅក្នុងសេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា អាជ្ញាធរសិង្ហបុរីបានស៊ើបអង្កេតលើ​លំហូរមូល​និធិ​ដែលទាក់ទងជាមួយ 1MDB នានា តាមរយៈប្រទេសសិង្ហបុរីចំពោះបញ្ហាការលាងលុយ​ដែលអាចនឹងកើតមាន លុយលួចបន្លំមូលប័ត្រ ការបោកប្រាស់ និងបទល្មើសផ្សេងទៀត​ដែលបានធ្វើឡើង​នៅក្នុងប្រទេសសិង្ហបុរីចាប់តាំង​ពីខែមីនា ឆ្នាំមុនហើយនឹងនៅតែបន្តដំណើរការ។

លំហូរមូលនិធិការដែលបានស៊ើបអង្កេតរួមមាន ក្រុមហ៊ុន Good Star Limited, Aabar Investments PJS Limited, Aabar Investments PJS Limited, និងក្រុមហ៊ុន Tanore Finance Corp ។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ការស៊ើបអង្កេតព្រហ្មទណ្ឌរបស់ CAD ត្រូវបានកំណត់គោលដៅទៅលើ បុគ្គលដែលសង្ស័យថាបានប្រព្រឹត្តបទល្មើសនៅក្នុង​ប្រទេសសិង្ហបុរី​ដែលទាក់ទងទៅនឹងលំហូរទាំងនេះ ខណៈពេលដែល MAS បានពិនិត្យមើលស្ថាប័នហិរញ្ញវត្ថុតាមរយៈលំហូរមូលនិធិដែលអាចរំលោភបំពានបទប្បញ្ញត្តិ និងការត្រួតពិនិត្យការភ្លាំងភ្លាត់ក្នុងរយះពេលកន្លងមក។ ។

ក្នុងការស៊ើបអង្កេតនេះមានគណនីធនាគារកម្មសិទ្ធិរបស់បុគ្គលជាច្រើនត្រូវបានរឹបអូស សរុបទាំងអស់ចំនួន​១៧៦លានដុល្លារអាមេរិក​៕

មតិយោបល់