អ្នកចាំទី Claudio Bravo គ្មានបំណងចង់ចាកចេញពី Barcelona ឡើយនៅរដូវកាលដោះដូរកីឡាករនេះ បើទោះបីជាលោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បង្ហាញការចាប់អារម្មណ៍ខ្លាំងយ៉ាងណាក៏ដោយ។
Bravo មានវ័យ៣៣ឆ្នាំហើយ ប៉ុន្តែរូបគេនៅតែអាចរក្សាតំណែងដៃទីមួយចាប់នៅលីគ La Liga ឱ្យក្រុម Barcelona បានដដែល។ អ្នកចាំទីសញ្ជាតិឈីលីរូបនេះ ទើបតែផ្លាស់មកលេងនៅ Barca បាន២ឆ្នាំនោះទេ ហើយរូបគេក៏មិនដែលមានបំណងចង់ចាកចេញទៅណាពីអេស្ប៉ាញឡើយ។
ប្រភពស្និទ្ធស្នាលនិងអតីតកីឡាករក្រុម Real Sociedad ខាងលើបាននិយាយថា៖ “គាត់កំពុងតែពេញចិត្តនឹងអ្វីដែលគាត់បានធ្វើជាមួយក្រុមខ្លាំងជាងគេលើលោក ហើយបច្ចុប្បន្ននេះគាត់គិតតែអ្វីដែលនៅសល់ចំពោះកុងត្រា២ឆ្នាំចុងក្រោយរបស់គាត់ប៉ុណ្ណោះ។ រឿងចង់ចាកចេញទៅកាន់ Man City គឺគាត់មិនចាប់អារម្មណ៍ទេ”។
ចាប់តាំងពីផ្លាស់មក Barcelona កីឡាករ Bravo ទទួលបានជោគជ័យយ៉ាងខ្លាំងដោយជួយក្រុមលើកពានជាច្រើនអំឡុង២រដូវកាលមកនេះ ហើយរូបគេក៏ជាអ្នកជួយក្រុមឈីលីឈ្នះពានរង្វាន់ Copa America កាលពីពេលកន្លងទៅផងដែរ។ នាពេលនេះ Bravo បានក្លាយជាចំណាប់អារម្មណ៍សម្រាប់ក្លឹបធំៗជាច្រើន ជាពិសេសក្លឹបនៅអង់គ្លេសតែម្ដង៕
មតិយោបល់