ព័ត៌មានជាតិ

លោក អ៊ុត សំអន ប្រជុំពង្រឹងក្រុមការងារបក្សនិងក្តាប់បញ្ហាប្រឈមឃុំសាគ្រាម

(កំពង់ធំ): លោក. អ៊ុត សំអន បានអញ្ជើញចុះសួរសុខទុក្ខក្រុមការងារក្រុមបក្ស រួមទាំងក្តាប់ការងារដែល ប្រឈមរួមទាំងពង្រឹងក្រុមកាងារបក្សនៅកន្នុងឃុំសាគ្រាម ស្ថិតនៅក្នុងស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ នៅទីស្នាក់ការបក្សប្រជាជនកម្ពុជា ។
បន្ទាប់ពីតំណាងសកម្មជនក្នុងឃុំ បានឡើងអានសេចក្តីរាយការណ៍ ពីសកម្មភាពចំនុចខ្លាំងនិងចំនុចខ្សោយ រួមទាំងបានក្តាប់នូវបញ្ហាមួយចំនួនពីផលពិបាករបស់សមាជិកបក្ស ដើម្បីរួមគ្នាកែលំអរ ស្ថាបនាពីគោលនយោបាយ ដើម្បីឲ្យទទួលបានប្រសិទ្ធិភាព ជួយគ្នាកែសម្រួលបញ្ហាដែលប្រឈម ក្នុងការអនុវត្តការងារកន្លងមក ដើម្បីរួមគ្នាគិត រួមគ្នាធ្វើការងារនៅក្នុងមូលដ្ឋាន ឲ្យទទួលបានលទ្ធផលល្អ ។
លោក អ៊ុត សំអន. ប្រធានគណបក្សខេត្តកំពង់ធំ បានចុះជួយក្រុមការងារបក្សឃុំក្រយៀ និងឃុំសាគ្រាមបានធ្វើការណែនាំឲ្យសមាជិកគណបក្សទាំងអស់ ខិតខំ ប្រឹងប្រែងយកចិត្តទុដាក់ ព្រមទាំងមានការអត់ធ្មត់ សាមគ្គីគ្នា ដើម្បីជាកម្លាំងដ៏រ៉ឹងមាំ យកជ័យជម្នះលើការញ៉ុះញ៉ុង់ឃោសនារបស់គណបក្សមួយចំនួន ដែលប្រឹងបំភ្លៃមិនមែនជាការពិត និងព្យាយាមទំលាក់កំហុសមកលើគណបក្សកាន់អំណាច ដូច្នេះសមាជិកទាំងអស់ត្រូវ ជួយគ្នាហការឲ្យបានស្អិតរមួត ដោះស្រាយរាល់បញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ រក្សានូវសតិអារម្មណ៍របស់ប្រជាពលរដ្ឋ ចៀសវាហបង្ករឲ្យមានការថ្នាង់ថ្នាក់ រួមទាំងពន្យល់ណែនាំដល់ក្រុមយុវជន និងប្រជាពលរដ្ឋ ពីគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស។
ក្នុងឱកាសនៃកិច្ចប្រជុំ លោក អ៊ុត សំអន បានកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកបក្ស ឃុំក្រយៀ និងឃុំសាគ្រាម ដែលបានលះបង់កម្លាំងចិត្តកម្លាំងកាយ ធ្វើការងារស្នូលនៅក្នុងមូលដ្ឋាន រួមទាំងដោះស្រាយបញ្ហាថ្នាំងថ្នាក់ជាមួយនិងក្រុមហ៊ុន រួមទាំងការប្រកបមុខរបរដល់ប្រជាពលរដ្ឋ ឲ្យទទួលបាន នូវចំណេះដឹងពាក់ព័ន្ឋនឹងផ្លូវច្បាប់ផងដែរ ។

   
    
   

មតិយោបល់