(កំពង់ធំ): អាជ្ញាធរខេត្តកំពង់ធំ បានដឹកនាំមន្ទីរស្ថាប័ន ពាក់ព័ន្ឋចុះត្រួតពិនិត្យសិក្សាទីតាំងដីក្នុងភូមិសាស្រ្ត ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ដែលមានផ្ទៃដីចំនួន ២៩២២ហិចតា ដែលគ្រោងននិងបង្កើតភូមិសង្គមកិច្ច ជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចជាទុរគត់ជន ជនពិការ គ្រួសារក្រីក្រ គ្រួសារអតីតយុទ្ធជន ដែល គ្នានទីជម្រក គ្មានដីសម្រាប់សាងសង់លំនៅដ្ឋាន ដើម្បីបង្កើតភូមិសង្គមកិច្ចឲ្យជនក្រីក្រដែលរស់នៅក្នុងឃុំដូង ឲ្យមករស់នៅភូមិថ្មីនេះ។
កាលពីថ្មីកន្លងមកនេះ លោក អភិបាលខេត្តកំពង់ធំ បានដឹកកម្លាំងមន្ទីរ និងស្ថាប័នពាក់ព័ន្ឋមួយចំនួនជា ច្រើនរូប មកពិនិត្យទីតាំងដែលបានស្នើសុំរបស់អង្គការឡាសិត ដែលមានផ្ទៃដីចំនួន ២៩២២ហិចតាសម្រាប់ បង្កើតភូមិសង្គកិច្ចជូនជនក្រីក្រ ។
លោក អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា គម្រោងសាងសង់ភូមិសង្គមកិច្ច គឺសម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅក្នុងឃុំដូងនាបច្ចុប្បន្ន ដោយអង្គការគ្រោង និងសាងសង់ផ្ទះ សាលារៀន មន្ទីរពេទ្យ រួមទាំងហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋ ប្រឡាយ ជាច្រើនទៀតជូនបងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់មករស់នៅក្នុងភូមិសង្គមកិច្ចនេះ។
លទ្ធផលនៃការសិក្សាត្រួតពិនត្យនៃក្រុមការងារ ឲ្យបញ្ជាក់ថា ទីតាំងដីនេះគឺសមស្រប និងការស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ ដោយសារតែដីមានជីវជាតិ មានប្រឡាយទឹក អាចនិងបង្ករបង្កើនផលបានល្អ ម្យ៉ាងទៀតគឺជាដីទំនេរ ដោយពុំមានផលប៉ះពាល់និង ប្រជាពលរដ្ឋណាំដាំដំណាំស្រូវ ឬចំការកន្លងមកនោះទេ ដោយទីតាំងគ្រោងនិងបង្កើតភូមិសង្គមកិច្ចនេះ គឺក្រោមគម្រោងឡាសិត។
សូមបញ្ជាក់ផងដែរថា ក្រោយពីឈ្មួញលឺថា អាជ្ញាធរខេត្តកំពង់ធំ បានគិតគូរពីជីវភាព និងការស់នៅដោយក្រីលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ថែមទាំងគ្រោងបង្កើតភូមិ ស្រាប់តែមានឈ្មួញមួយចំនួន បាននៅពីក្រោយខ្នងរបស់ប្រជាពលរដ្ឋ ញ៉ុះញ៉ុងឲ្យប្រជាពលរដ្ឋគ្រោងនិងលើកគ្នាតវ៉ា ថាជាដីរបស់ខ្លួន ថែមទាំងបាន នាំគ្នាចែកដីឲ្យប្រសាទ ដែលត្រូវបានគេដឹងថា ឈ្មោះដែលប្រមូលទិញដីនោះ គឺជាកូនប្រសារមេឃុំដូង ទើបជម្រុញឲ្យមានការដឹកនាំស្ថាប័នពាក់ព័ន្ឋមកសិក្សាផលប៉ះពាល់របស់ប្រជាពលរដ្ឋ តែតាមការពិតគឺជាដី ទំនេរ និងជាប្រភេទដីព្រៃចម្រុះ។
ព័ត៌មានជាតិ
មតិយោបល់