ព័ត៌មានជាតិ

ជនសង្ស័យជាច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

រតនគិរី: កាលពីវេលាម៉ោង ៥និង០០នាទីល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦មុខសញ្ញា (ស្រី០២នាក់ ) មានឈ្មោះដូចខាងក្រោម៖
១.សាន វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ
២.រាជ្យ រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ
៣.ម៉ី ភិរម្យ ភេទប្រុស អាយុ ២៧ឆ្នាំ
៤.ហៀប តូច ភេទប្រុស អាយុ ២៤ឆ្នាំ
៥.អ៊ី ភ័ស្ត ភេទស្រី អាយុ ២៨ឆ្នាំ។
៦.បិន ស្រីលាភ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ។

ជនសង្ស័យខាងលើ ជាជនជាតិខ្មែរ មានមុខរបរមិនពិតប្រាដ បានធ្វើតេស្តទឹកនោម លទ្ធផលវិជ្ជមាន(+)ទាំងអស់។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ០៨ថង់ (៤ថង់ធំ៤ថង់ទូច) ទម្ងន់១៥.៣៨ ក្រាមទាំងសំបកថង់
-ម៉ូតូចំនួន០១គ្រឿង
-ទូរស័ព្ទ០៤គ្រឿង
-ជញ្ជីញ០២គ្រឿង
-ថង់ច្រកថ្នាំញៀនមួយចំនួន
-សម្ភារ:សេពមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យកាអមសាលា ដំបូងខេត្ត ចាត់ការតាមនិតិវិធី៕

មតិយោបល់