ព័ត៌មានជាតិ

វិធីងាយ ៗដើម្បីបង្ការការពារកុំឲ្យបាត់បង់ទ្រព្យសម្បត្តិ ឬវត្ថុមានតម្លៃពីក្រុមទុច្ចរិត នៅតាមទីសាធារណះ

សៀមរាប: វិធីងាយ ៗដើម្បីបង្ការការពារកុំឲ្យបាត់បង់ទ្រព្យសម្បត្តិ ឬវត្ថុមានតម្លៃពីក្រុមទុច្ចរិត នៅតាមទីសាធារណះ៖
១/ពេលធ្វើដំណើរតាមម៉ូតូ បើយើងមានសម្ភារះមានតម្លៃ ត្រូវដាក់ក្នុងកាបូប ហើយស្ពាយនៅពីក្រោយខ្នងបិទរូតឲ្យជិត ឬក៏ដាក់ក្រោមកែបម៉ូតូកាន់តែល្អ និងមិនត្រូវនិយាយទូរស័ព្ទ ក្នុងពេលបើកបរម៉ូតូនោះទេ។

២/ពេលធ្វើដំណើរ ដោយថ្មើរជើងតាមទីសាធារណ: កាបូបលុយ ទូរស័ព្ទ ត្រូវតែដាក់ក្នុងហោប៉ៅខាងមុខជានិច្ច ។

៣/សម្រាប់បងប្អូនដែលជាម្ចាស់ រ៉ឺម៉កម៉ូតូដឹកភ្ញៀវសូមដាក់សំណាញ់បង្ការ និងការពារដូចក្នុងរូបភាពខាងក្រោម ដើម្បីបង្ការ ការពារទ្រព្យសម្បត្តិអតិថិជនរបស់ខ្លួន ពីក្រុមជនទុច្ចរិតក្នុងអំឡុងពេលធ្វើដំណើរ។

«បំណងល្អពីនគរបាលជាតិនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប»៕

មតិយោបល់