ត្បូងឃ្មុំៈ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៤និង១០នាទីរសៀល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧ ចំណុចមុខយានដ្ឋានជួសជុលរថយន្តឈ្មោះ ឌី ណា ភេទប្រុស ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងម៉ូតូ។
ម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ តាំង ប៉េងឡុង ភេទប្រុស អាយុ ៥៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកក្រុងសួង) ។ គ្រោះថ្នាក់នេះបង្កជាមួយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D-1780 បើកបរដោយឈ្មោះ លី សំអូន ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ នៅភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននរគបាល ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់