ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តហាយឡិនឌ័រ រេចង្កូតបុករថយន្តកុងតឺន័រពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រ្តីម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង៨និង២៥នាទីថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿង មានស្រ្តីម្នាក់ រួមដំណើរជាមួយនៅក្នុងរថយន្តនោះ ដោយបើកខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរេចង្កូតទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតពេញទំហឹង ដែលមានទិសដៅបញ្រ្ចាសគ្នា របួសធ្ងន់ម្នាក់ និងរថយន្តរងការខូចខាតយ៉ាងដំណំ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក ហាយឡិនឌ័រ មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2P-4047 បានធ្វើដំណើរពីកើត ទៅលិច ។ លុះដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខកំពង់ស្ពឺ 3A2258 ទិសដៅបញ្ច្រាសគ្នា ពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ភ័យសន្លប់ស្តូកស្តឹង រីឯរថយន្តរងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះ ស្រ្តីរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យ បានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា បញ្ចប់បញ្ហា ៕

មតិយោបល់