ព័ត៌មានជាតិ

បុគ្គលិកអគ្គិសនីស្វាយរៀងម្នាក់ ជិះម៉ូតូបុកដើមឈើស្លាប់..

ស្វាយរៀងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង បុរសម្នាក់ ជិះម៉ូតូបុកដើមប្រេងខ្យល់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៧ និង៥០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១១៤ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ជនរងគ្រោះឈ្មោះ ឈូក ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនី រស់នៅភូមិឫស្សីព្រៃ ឃុំចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (មិនពាក់មួកសុវត្ថិភាព) ជិះម៉ូតូម៉ាក Yamaha Filano ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GK-1387 ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតយ បានបុកនឹងដើមឈើ បណ្ដាលស្លាប់មួយរំពេច និងម៉ូតូខូចខាតធ្ងន់។

មូលហេតុ៖ ដោយសារផ្លូវកោង អ្នកបើកបរប្រើប្រាស់ល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វាងធ្វើកំណត់ហេតុ ហើយបានប្រគល់ម៉ូតូ និងសពជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់