ព័ត៌មានជាតិ

ភ្ញៀវមួយក្រុមផឹកស៊ីវាយគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ជាច្រើននាក់ ក្នុងភោជនីយដ្ឋានយីហោ «កន្លែងចាស់»

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ អំពើហិង្សាមួយកើតឡើងរវាងភ្ញៀវជាមួយភ្ញៀវព្រមទាំងបុគ្គលិក បណ្ដាលឲ្យរងរបួសធ្ងន់ជាច្រើននាក់ បង្កកាភ្ញាក់ ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ត្រង់ចំណុចភោជនីយដ្ឋានយីហោ កន្លែងចាស់ តាមបណ្តោយផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងក្នុងហាង បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះ ដែលត្រូវជាភ្លៀវមានគ្នាជិត២០នាក់ ចូលមកផឹកស៊ីត្រង់ចំណុចកើតហេតុជាធម្មតា ពេលនោះក៍មានភ្ញៀវមួយក្រុមទៀតមានគ្នា៨នាក់ ជិះរថយន្តមួយគ្រឿង គ្មានស្លាកលេខចូលមកតាមក្រោយផឹកស៊ីក្បែរតុគ្នា ដោយភាគីទាំងសងខាងមិនទំនាស់អ្វីនិងគ្នានោះទេ លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែ បុរសជាជនដៃដល់មួយក្រុមនោះបាននាំគ្នាចេញមកក្រៅ រួចដើចូលទៅវិញយកដបស្រាបៀរ វាយភ្ញៀវមួយក្រុមជាជនរងគ្រោះរងរបួសជាច្រើននាក់ រួមនឹងបុក្គលិកហាងផ្នែកចុងភៅពីរនាក់ទៀតបែកក្បាលហូឈាមស្រោចខ្លួន ព្រមទាំងខូចខាតសម្ភារ:មួយចំនួន និងម៉ូតូភ្ញៀវចំនួន ពីរគ្រឿងផងដែរ។បន្ទាប់មកជនបង្កមិនបង្អង់យូបានជិះរថយន្ត ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំង សាកសួរពីអ្នកគ្រប់គ្រង់ហាង ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់