បន្ទាយមានជ័យ: ក្រោយការផ្សព្វផ្សាយ របស់អ្នកសារព័ត៏មាន និងបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនិងការចាប់ក្រៀកបុរសម្នាក់ នៅតាមទីសាធារណ: កាលពីប៉ុន្មានថ្ងៃមុន ធ្វើឱ្យមន្រ្តីគយ ខេត្តបន្ទាយមានជ័យប្រតិកម្ម ហើយមន្រ្តីទាំងនោះចាត់ទុកថា ការបង្ហាញវីដេអូរឃ្លីប ពាក់ព័ន្ធនិងការប្រើអំពើហិង្សារ ទៅលើបុរសជាអ្នកជំនួញ ជាការផ្សព្វផ្សាយតែមួយជ្រុង។
នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៦នេះ មន្រ្តីគយបានលើកឡើងថា ” សកម្មភាពចាប់ក្រៀកមិនសមទេ សមតែដាក់ខ្នោះ”។ ការលើកឡើងបែបនេះគ្រាដែល អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាបានធ្វើសន្និសីទកាសែត ទាក់ទងនិងមន្ត្រីគយចាប់ក្រៀកអ្នករត់តាក់ស៊ី កាលពីថ្ងៃសុក្រទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោង៥:៥០នាទី នៅចំណុចត្រង់កន្លែងមុខគយផ្លូវ៥០ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្តាញព័ត៌មានធ្វើការផ្សព្វផ្សាយ។
សូមជំរាបថា មន្តី្រគយក្រុយប៉ោយប៉ែត ចាប់អ្នរត់តាក់ស៊ី ដែលមិនបង់លុយប្រចាំខែ ដែលសកម្មភាពនេះ កើតទ្បើង កាលពីថ្ងៃសុក្រទី១៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៥:៥០នាទី នៅត្រង់កន្លែងមុខគយផ្លូវ៥០ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានលើកឡើងថា គ្រប់តាក់ស៊ីទាំងអស់ ត្រូវបង់លុយឱ្យមន្ត្រីគយ នៅក្រុយងប៉ោយប៉ែត ក្នុងតាក់ស៊ីមួយ តម្លៃពី៤៥០ដុល្លារ ទៅ៦០០ដុល្លារ ក្នុងមួយខែ បើអ្នកណាមិនព្រមបង់ឱ្យទេ នឹងត្រូវតាមប្រមាញ់ដូចជាក្រុមឧក្រិដ្ឋជន៕
https://youtu.be/6x3X0UKRFfg
មតិយោបល់