ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ចង.កសម្លាប់ខ្លួន នៅលើដើមឈើ

កំពង់ស្ពឺ: នៅវេលាម៉ោង ១០ និង១៥នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) នៅចំណុចខាងជើងផ្ទះឈ្មោះ ញ៉ា ភេទប្រុស អាយុ៥២ឆ្នាំ ស្ថិតក្នុងភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចម្ងាយ១៥០ម៉ែត្រ ។

ជនរងគ្រោះឈ្មោះ លុយ ធារាជ ភេទប្រុស អាយុ ២៧ឆ្នាំ ឪពុកឈ្មោះ លុយ រិទ្ធី អាយុ ៤៨ ឆ្នាំ ម្ដាយឈ្មោះ ចឹក សាមីន អាយុ៤៦ ឆ្នាំ។

មូលហេតុ ៖ មានជំងឺប្រចាំកាយ ។

តាមការបំភ្លឺស្រ្តីជាម្ដាយ បានឲ្យដឹងថា កូនប្រុសគាត់ (ជនរងគ្រោះ) ធ្លាប់បានដួលម៉ូតូម្ដង អំឡុងឆ្នាំ២០១៦ បណ្តាលឲ្យប៉ះពាល់ខួរក្បាល មានជំងឺចេះតែភ័យខ្លាច ជាញឹកញាប់ ជួនកាលនៅសុខៗ ស្រែកឲ្យគេជួយ ។ លុះថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៩ ម៉ោងប្រហែល១៩ និង៣០ នាទី គាត់បានបាត់កូនពីផ្ទះ ដល់ថ្ងៃទី៣ ខែឆ្នាំដដែល មានឈ្មោះ ឃុត ធន ភេទប្រុសអាយុ ៣៥ ឆ្នាំ និងឈ្មោះ គ្រុយ សៀវ ឡុង ភេទប្រុស អាយុ១៩ ឆ្នាំ បានដើររកប្រទះឃើញចង.កស្លាប់បាត់តែម្តង។

ក្រោយកើតហេតុ នគរបាលជំនាញ បានពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វីផ្សេង សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយចង.កប្រាកដមែន រួចបានប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់