បាត់ដំបងៈ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា បង្កឡើងដោយបុរសជាប្តីម្នាក់ បានយកកាំបិតចាក់ទៅលើប្រពន្ធ និងកូនប្រុសខ្លួន ដោយមិនដឹងពីមូលហេតុនោះទេ បណ្តាលឲ្យអ្នកទាំង២រងរបួសធ្ងន់ នៅត្រង់ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ឈៀវ សាខន ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាម្តាយឈ្មោះ ខ្លូត សុខា ភេទប្រុស អាយុ២១ឆ្នាំ។ ចំណែកជនសង្ស័យមានឈ្មោះ ប៉ិច សំអាត ភេទប្រុស អាយុ៥០ឆ្នាំ ទាំង៣នាក់ស្នាក់នៅភូមិឃុំកើតហេតុ។
បច្ចប្បន្ន ជនសង្ស័យត្រូវនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរចម្លើយ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់