ព័ត៌មានជាតិ

អជ្ញាធរបានប្រកាសបិទចរាចរណ៍ជាបណ្តោះអាសន្នហើយ

ព្រះសីហនុៈ អជ្ញាធរបានប្រកាសបិទចរាចរណ៍ជាបណ្តោះអាសន្នហើយ (សម្រាប់រថយន្តធំ) នៅល្ងាច ថ្ងៃ ទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩នេះ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រ លេខ 115-116 ផ្លូវជាតិលេខ៤ ក្នុង ភូមិ សាស្ត្រ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយសារជំនន់ទឹកភ្លៀង បន្តហក់ឡើងខ្ពស់។ មន្ត្រីថ្លែងថា កម្ពស់ ទឹកបានឡើងលិចស្ពានស្ទឹងសំរោង និងបានហូរកាត់ពីលើផ្លូវជាតិ ច្រើនរយម៉ែត្រ ដែលមិនអាចអោយរថយន្ត ធ្វើចរាចរណ៍ឆ្លងកាត់បានឡើយ ស្របពេលដែលធាតុ អាកាស ភ្លៀងនៅតែបន្តធ្លាក់ ។ ទោះជាយ៉ាងនេះក្តីរថយន្តតូចៗនៅអនុញ្ញាតអោយចរាចរណ៍បានក្នុងលក្ខខណ្ឌ័ប្រុងប្រយត្ន័។
ចំពោះមុខស្ថានភាពបែបនេះ គណបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានដាក់បន្ថែមកម្លាំងប្រចាំការត្រួតពិនិត្យ រក្សាសុវត្ថិភាពទូទៅនិង សម្រួលការងារផ្សេងៗជូនពលរដ្ឋនិងអ្នកដំណើរនៅចំណុចនោះ រហូតដល់ទឹកស្រកឡើងវិញ៕

 

មតិយោបល់