ព័ត៌មានជាតិ

នគរបាលការពារព្រំដែនចុះជួយអន្តរាគន៍ សង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹក

ព្រះវិហារៈ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានចាត់ឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារគោក ដឹកនាំកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនលេខ ៧៩៣ ដើម្បីចុះជួយអន្តរាគន៍ សង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹក និងជួសជុលផ្លូវឡើងទៅប៉ុស្តិ៍ការពារព្រំដែនអានសេះ ដែលរងការខូចខាត ដោយសារការហូរច្រោះពីទឹកភ្លៀង ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

 

មតិយោបល់