ព្រះសីហនុៈ មានករណីបុរសជាកម្មករកាន់ម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍ម្នាក់ ត្រូវម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍ទាញចូល ធ្លាយពោះវៀនស្លាប់យ៉ាងសាហាវ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានក្រឡុកស៊ីម៉ង់ត៍ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រស់ ឌី ភេទប្រុស អាយុ៣៤ឆ្នាំ ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់