ព័ត៌មានជាតិ

ឆក់​ឱកាស​ដេញថ្លៃ​ឈើ​ស្របច្បាប់​បន្លំ​ដាក់​ឈើ​ល្មើសច្បាប់​

ខេត្ត​ស្ទឹងត្រែងៈ លទ្ធផល​នៃ​ការត្រួតពិនិត្យ​រថយន្ត​យី​ឌុប​បី​គ្រឿង​ដឹក​ឈើ​ដេញថ្លៃ​ពី​ក្រសួង​បរិស្ថាន​បាន​បង្ហាញថា​មាន​ការដាក់​ឈើ​លើ​កំរិត​បរិមាណ​ច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ​ជាង​៦៨​ម៉ែត្រគូប​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រកាស​ឲ្យ​អតិថិជន​ឈ្មោះ ព្រំ ថន ចូលខ្លួន​បង់​ផាកពិន័យ​អន្តរកាល​ប​បើ​ពុំ​ដូច្នោះ​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដេញ​ដី​ការកោះហៅ​។

​ ​តាម​ទិន្នន័យ​របស់​សមត្ថកិច្ច​ចម្រុះ​ដោយមាន​ចូលរួម​ត្រួតពិនិត្យ​ពី​លោកស្រី ស៊ុន យ៉ើ​ត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​រយៈពេល​៥​ថ្ងៃ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ស្ទូច​ឈើ​ដែល​ផ្ទុក​ក្នុង​រថយន្ត​ទាំង​បី​គ្រឿង​នោះ​មក​ធ្វើការ​វាស់វែង​ជាថ្មី​​ក្រោយ​រដ្ឋបាល​ព្រៃឈើ​នៅ​ក​ស្រុក​សៀម​ប៉ាង​បាន​វាស់វែង​បាញ់ថ្នាំ​និង​ចេញ​LP​និង​PC​ឲ្យ​
​ទៅ​អតិថិជន​ដេញថ្លៃ​ឈើប្រណិត​ពី​ក្រសួង​បរិស្ថាន​ជា​ថ្មី​ឃើញ​ជា​លទ្ធផល​ឈើ​ដែល​មាន​ក្នុង​លិខិត​ច្បាប់​មានតែ​ជាង​៥៣​ម៉ែត្រគូប​ប៉ុន្តែ​ក្រោយ​ការវាសវែង​រួច​ឈើ​ដែល​លើស​ក្នុង​លិខិត​ច្បាប់​មាន​ជាង​៦៨​ម៉ែត្រគូប​ឯណោះ​។​

​ទាក់ទង​ក្នុង​បញ្ហា​ខ​លើ​នេះ​លោក លី គន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង​បានបញ្ជាក់​ថា​ជំនាញ​បារ​ធ្វើការ​វាស់វែង​និង​ចេញ​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ឲ្យទៅ​ក្រុមហ៊ុន​ដេញថ្លៃ​ខាងលើ​ត្រឹមត្រូវ​តាម​បច្ចេកទេស​តែ​ក្រុមហ៊ុន​ពេល​បាន​លិខិតអនុញ្ញាត​និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចេញពី​ស្រុក​ហើយ​នោះ​ក៍​ទៅ​ដាក់​ឈើ​បន្ថែម​នៅតាម​ផ្លូវ​ដែល​ជា​ហេតុ​បង្ករ​ឲ្យមាន​ការកើនឡើង​លើសពីកំ​រិ​បរិមាណ​ដែ​ល​រដ្ឋបាល​ព្រៃឈើ​ចេញ​លិខិតអនុញ្ញាត​ទៅវិញ​។​

​ ​លោក វន គុណ នគរបាល​ប្រឆាំង​បទល្មើស​ក្រសួងមហាផ្ទៃ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​បានបញ្ជាក់​ថា​រថយន្ត​ដឹកឈើ​ដេញថ្លៃ​ពី​ក្រសួង​បរិស្ថាន​ទាំង​បី​គ្រឿង​ខាងលើ​បាន​ដាក់​ឈើប្រណិត​លើស​PC​ដែល​រដ្ឋ​បាន​ព្រៃឈើ​ចេញ​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ដែល​នៅក្នុង​PC រថយន្ត​ទី​១​ពាក់​ស្លាក់​លេខ​៣A.៣០៨០​មានច្បាប់​អនុញ្ញាត​ដឹក​ចំនួន​៥៥​ដុំ​ស្មើ​ចំនួន​១៤,៥៤២​ម៉ែត្រគូប តែ​ជាក់ស្តែង​ក្រោយ​រើ​វាស់វែង​ជាថ្មី​ក្នុង​រថយន្ត​បាន​​ផ្ទុក​ឈើប្រណិត​ធ្នង់​ចំនួន​១២១​ដុំ​ស្មើ ៤០,៥៩៧​ម៉ែត្រគូប គឺ​លើស​៦៦​ដុំ​ស្មើ​២៦,០៥៥​ម៉ែត្រគូប​។​

ចំណែក​រថយន្ត​ទី​ពី​ពាក់​ស្លាក់​លេខ​៣A.២៧៣៧ មាន​មានច្បាប់​អនុញ្ញាត​ដឹក​ចំនួន​៥៥​ដុំ​ស្មើ ២០,៤២២​ម៉ែត្រគូប តែ​ជាក់ស្តែង​ក្រោយ​រើ​វាស់វែង​ជាថ្មី​ក្នុង​រថយន្ត​បាន​ផ្ទុក​ឈើប្រណិត​ធ្នង់​ចំនួន​១១៤​ដុំ​ស្មើ​៤០,៦០៨​ម៉ែ​ត្រូប​គឺ​លើស​៥៩​ដុំ​ស្មើ​២០,១៨៦​ម៉ែត្រគូប​។​ចំណែក​រថយន្ត​ទី​៣​ពាក់​ស្លាក់​លេខ​៣A.៧៧៥៥ មាន​មានច្បាប់​អនុញ្ញាត​ដឹក​ចំនួន​៥៥​ដុំ​ស្មើ​១៨,៦៩២​ម៉ែត្រគូប តែ​ជាក់ស្តែង​ក្រោយ​រើ​វាស់វែង​ជាថ្មី​ក្នុង​រថយន្ត​បាន​ផ្ទុក​ឈើប្រណិត​ធ្នង់​ចំនួន​១១៣​ដុំ​ស្មើ​៤០,៩០៦​ម៉ែត្រគូប គឺ​លើស​៥៨​ដុំ​ស្មើ ២២,២១៤​ម៉ែត្រគូប​។​ជា​លទ្ធផល​សរុបមក​រថយន្ត​ទាំង​បី​គ្រឿង​ខាងលើ​នេះ​បានដាក់​ឈើ​ចំនួន​៣៤៨​ដុំ​ស្មើ​១២២​ម៉ែត្រគូប​គឺ លើស​PC​ចំនួន​១៨៣​ដុំ ស្មើ​៦៨,៤៥៥​ម៉ែត្រគូប ។​

​ ​ទាក់ទង​ករណី​ខាងលើ​នេះ​លោក ស្រ​ស សារិន នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង​បានបញ្ជាក់​ថា​ឈើ​ដែល​អតិថិជន​ដេញថ្លៃ​ពី​ក្រសួង​បរិស្ថាន​មាន​ចំនួន​ជាង​៨០​ម៉ែត្រគូប​។​ចំណែក​រថយន្ត​ទាំង​បី​គ្រឿង​ខាងលើ​នេះ​មាន​រថយន្ត​មួយ​គ្រឿង​ផ្ទុក​ឈើ​ធ្នង់​ជិត​២១​ម៉ែត្រគូប​រថយន្ត​ទី​២​ផ្ទុក​ឈើ​ធ្នង់​ជិត​១៩​ម៉ែត្រគូប​និង​រថយន្ត​ទី​៣​ផ្ទុក​ឈើ​ធ្នង់​ជាង​១៤​ម៉ែត្រគូប​។​សរុប​ទាំង​បី​រថយន្ត​គឺ​មាន​ចំនួន​ជាង​៥៣​ម៉ែត្រគូប​គឺ​ត្រូវបាន​វាស់វែង​និង​ចេញ​លិខិត​ច្បាប់​អនុញ្ញាត​ដឹកជញ្ជូន​ដោយ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សៀម​ប៉ាង​ដើម្បី​ដឹកជញ្ជូន​ទៅ​កាន់​
​ភូមិ​ព្រែ​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​លោក សួន ម៉េង​លី មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្ទឹងត្រែង​បានបញ្ជាក់​ថា​ឈើ​ដែល​កម្លាំង​ចម្រុះ​ធ្វើការ​វាស់វែង​គឺមាន​ចំនួន​៣៤៨​ដុំ​ស្មើ​១២២​ម៉ែត្រគូប​គឺ លើស​ចំនួន​១៨៣​ដុំ ស្មើ​៦៨,៤៥៥​ម៉ែត្រគូប​។​ហើយ​ឈើ​ដែល​លើស​ខាងលើ​នេះ​គឺ​ជំនាញ​ប្រកាស​ឲ្យ​អតិថិជន​ដេញថ្លៃ​ខាងលើ​ចូលខ្លួន​បង់​ផាកពិន័យ​អត្តរ​កាល​តាម​ច្បាប់​តែ​ប្រសិន​ជា​ម្ចាស់​មិន​ចូល​ខ្លួន​
​គឺ​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បន្ត​។​ចំណែក​រថយន្ត​និង​ឈើ​ដែល​ស្រប​ច្បាប់​គឺ​ប្រគល់ឲ្យ​ទៅ​អតិថិជន​វិញ​គឺ​ដកហូត​តែ​ចំនួន​ឈើ​ដែល​លើស​កំរិត​បរិមាណ​តែប៉ុណ្ណោះ​។​ហើយ​
​ឈើ​ដែល​ដកហូត​ទាំងនោះ​គឺ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​បណ្តោះអាសន្ន​សិន​៕

2014-05-16_093912

2014-05-16_093847

មតិយោបល់