ត្បូងឃ្មុំៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា វឌ្ឍនភាព លើការងារ ការពារច្រាំងទន្លេ មេគង្គនៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៩នេះ៖
-ទីតាំងប្រឈមបាក់ ជាប់ផ្លូវបេតុង ប្រវែង ៣០ម៉ែត្រ បានរៀបចំបាវ Geotextile Bags ការពារបានសម្រេច ១០០% ហើយ ។
-យោងតាមការពិនិត្យជាក់ស្តែង ស្ថានភាពច្រាំងទន្លេ ប្រឈមនឹងការបាក់ នៅផ្នែកខាងលើ ៩០ម៉ែត្រ និងផ្នែកខាងក្រោម ៣០ម៉ែត្រ សរុប ១២០ម៉ែត្រ ទៀត ដែលអាចប៉ះពាល់ដល់ទីតាំងដែលបានការពារខាងលើ ដូចនេះ ជាកិច្ចការបន្ទាប់ ក្រុមការងារបន្តរៀបបាវ ការពារបណ្តោះអាសន្ន ដើម្បីការពារកុំឲ្យមកប៉ះពាល់ ទីតាំងដែលបានធ្វើរួចហើយនេះ៕
មតិយោបល់