ព័ត៌មានជាតិ

ប្រទះឃើញ កាបូប ឯកសារ បោះផ្លុងចោលក្នុងព្រៃ សង្ស័យពាក់ព័ន្ធបទល្មើសឆក់

ភ្នំពេញ: កាបូបមួយ ឃើញមានឯកសារ ខោអាវ លិខិតឆ្លងដែននៅក្នុងនោះផង ត្រូវបានប្រជាពលរដ្ឋ ដើររកជីកទំពាំងប្រទះឃើញ បោះភ្លុងចោលក្នុងព្រៃ ដែលគេដាក់ការសង្ស័យ អាចជាសម្ភារ:ពាក់ព័ន្ធ មកពីបទល្មើសឆក់ណាមួយហើយ រើកកាយ ឆែកយកលុយអស់បោះប្លុងកាបូបចោល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅព្រៃរបោះ ខាងត្បូងវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមប្រជាពលរដ្ឋ ប្រជាការពារភូមិ បានឲ្យដឹងថា មុនប្រទះឃើញកាបូបខ្មៅខាងលើ បន្ទាប់ពីមានប្រជាពលរដ្ឋ ដើររកជីទំពាំង ប្រទះឃើញកាបូប បោះផ្លុងចោល ក្នុងព្រៃចំណុចខាងលើ ឃើញរាយប៉ាយ មានឯកសារ លិខិតឆ្លងដែន ជាជនជាតិចិន ទើបផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅប្រមូលយកទៅរក្សាទុក បន្តស្រាវជ្រាវ ។

តាមការពិនិត្យលើលិខិតឆ្លងដែន មានឈ្មោះ SUN GUOQING ភេទប្រុស កើតនៅថ្ងៃទី 17 Aug 1966 ជនជាតិចិន បម្រើការងារនៅក្រុមហ៊ុន SELF EMPLOYED ។ ហើយក្រៅពីឯកសារ ឃើញមានខោអាវមួយចំនួនទៀតផង ។

ក្រោយពីប្រទះសម្ភារ: ឯកសារ ទាំងនោះ ដែលគេសន្និដ្ឋាន ជាសម្ភារ:ដែលជនសង្ស័យ ឆក់កាបូប ពីជនរងគ្រោះ បានហើយ គេចខ្លួនទៅរើកកាយ យកលុយ អស់ ហើយបោះ សម្ភារ: កាបូប ចោលក្នុងព្រៃទីនោះតែម្តង ។

តែទោះជាយ៉ាងណាក្តី សមត្ថកិច្ច ប្រមូលយកសម្ភារ:ទាំងនោះទៅរក្សាទុកនៅ ប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល បន្តធ្វើការស្រាវជ្រាវរកម្ចាស់៕

មតិយោបល់