ព្រះសីហនុៈ តាមសេចក្តីរាយការណ៍បានដឹងថា នៅមុននេះបន្តិចមានជនបរទេស២នាក់ ឪពុកនិងកូនបានចុះមុជទឹកសមុទ្រនៅឆ្នេរអូរត្រេះ ក្បែរឆ្នេរអូរឈើទាល បណ្ដាលឲ្យលង់ទាំងពីរនាក់ ខណៈនោះមានប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះ ឪពុក និងកូន ដែលបានលិចក្នុងទឹកហើយស្រង់យកមកលើគោកដើម្បីសង្គ្រោះ តែជនរងគ្រោះឋិតក្នុងសភាពធ្ងន់ធ្ងរ ដោយសារមានឈាមហូតតាមច្រមុះ។
តាមសេចក្តីរាយការណ៍បញ្ជាក់ថា ក្រោយពីសង្គ្រោះ ជនបរទេសទាំងពីរនាក់ ឪពុកនិងកូន បានស្លាប់ហើយ ចំណែកឯស្ត្រីដែលត្រូវគេអះអាងថា ជាម្ដាយ និងប្រពន្ធបានស្រែកទ្រហោយំឱបសពប្ដីនិងកូន៕
ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយៈ
មតិយោបល់