ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូ ទៅបុករថយន្តឡិចស៊ីស៤៧០ពេញទំហឹង ស្លាប់ភ្លាមៗយ៉ាងរន្ធត់

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលបុរសម្នាក់ បានជិះម៉ូតូទៅបុកនឹងរថយន្តឡិចស៊ីស៤៧០មួយគ្រឿង បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ផ្លូវជាតិលេខ៨ គីឡូម៉ែត្រ៥២-៥៣ ភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។

មុនពេលកើតហេតុ គេឃើញម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-9456 បើកបរដោយបុរសម្នាក់ ពីលិចមកកើត ដោយបានប្តូរគន្លងផ្លូវជ្រុលចង្កូតទៅបុកជាមួយរថយន្តគ្រឿងម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2F-9191 ដែលកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់មួយរំពេចតែម្តង៕

មតិយោបល់