ព័ត៌មានជាតិ

ម្ចាស់ទុកម៉ូតូចោលហើយមិនបានដកសោរចេញជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកព្រៃកប្បាស…

តាកែវ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានអោយដឹងថា ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទី កម្លាំងយើងបានទទួលព័ត៌មានថា នៅភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច(ម៉ូតូ)កើតឡើង បង្កដោយជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក MX King ពណ៌ខ្មៅ-ប្រផេះ មិនចាំផ្លាកលេខ មកដល់ចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាក ស៊ុស៊ូគី និច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1DB-2651 របស់ម្ចាស់ឈ្មោះ ប៊ិន វណ្ណារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈពេលដែលម្ចាស់ទុកម៉ូតូទុកនៅលើចិញ្ចើមផ្លូវ ហើយមិនបានដកសោរចេញពីម៉ូតូ។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញ អធិការដ្ឋានស្រុកព្រៃកប្បាស សហការជាមួយកម្លាំងនៃអធិការដ្ឋានស្រុកសំរោង ស្ទាក់ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមជាមួយវត្ថុតាងម៉ូតូរបស់ជនរងគ្រោះ។ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវដែលមានកាបូបលុយ ខ្សែក ទូរស័ព្ទ ម៉ូតូទុកតាមទីវាល ឬរបស់មានតម្លៃផ្សេងៗ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងមានជនខិលខូចឆ្លាតឱកាស លួច ឬឆក់ ធ្វើឱ្យបាត់បង់នៅទ្រព្យសម្បត្តិផ្ទាល់ខ្លួន បើសិនជាមានជនគួរឱ្យសង្ស័យមេត្តា​ចូលរួមសហការផ្តល់ព័ត៌មាន ដេីម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ ☎️097 7780068‍♂️‍♂️សូមអរគុណ!

មតិយោបល់