កំពង់ធំៈ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង៧និង១៥នាទី នៅចំណុចភូមិខ្សាច់ជីរស ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅលើដងស្ទឹងសែន ត្រង់កែងអូរអេង មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក កើតឡើងរវាងបាឡាជ័រ ពណ៍ខៀវលាយស បំពាក់ម៉ាស៊ីនហ៊ីណូតា180 ពណ៍លឿង និងបាឡាជ័រ ពណ៍ខៀវលាយស បំពាក់ម៉ាស៊ីនហ៊ីណូតា4ម៉ាស៊ីន180 ពណ៍ខ្មៅ ។
អ្នកបើកបរបាឡាជ័របំពាក់ម៉ាស៊ីនហ៊ីណូតា180ឈ្មោះ ទេស ហ៊ ភេទប្រុស អាយុ47ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពាមពន្លា ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង(គ្មានរបួស) ។
អ្នករួមដំណើរ ១ឈ្មោះ វ៉ា លីន ភេទស្រី អាយុ36ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវជាប្រពន្ធ(គ្មានរបួស)។
២ឈ្មោះ ឆេង មេងសឺ ភេទស្រី អាយុ8ឆ្នាំ(ត្រូវជាកូន)
៣ឈ្មោះ ឆេង ស្រីលក័្ខ ភេទស្រី អាយុ1ឆ្នាំ(ត្រូវជាកូន)
៤ឈ្មោះ ឆេង ស្រីនីត ភេទស្រី អាយុ4ខែ(ត្រូវជាកូន)
ចំណែកអ្នកបើកបរបាឡាបំពាក់ម៉ាស៊ីនហ៊ីណូតា4ម៉ាស៊ីន180ឈ្មោះ សែម ឆុំ ភេទប្រុស អាយុ59ឆ្នាំ មុខរបរទិញត្រី រស់នៅភូមិកំពង់គោក្រោម ឃុំកំពង់គោ ស្រុកកំពង់ស្វាយ (ធ្លាក់ទឹកបាត់ខ្លួនរកមិនទាន់ឃើញ)។
រួមដំណើរ១ឈ្មោះ រស់ ពៅ ភេទស្រី អាយុ51ឆ្នាំ មុខរបរទិញត្រី រស់នៅភូមិឃុំជាមួយគ្នា(គ្មានរបួស)។
២ឈ្មោះ ផល ស្រីភ័ណ្ឌ ភេទស្រី អាយុ2ឆ្នាំ ត្រូវជាចៅ(គ្មានរបួស)។
៣ឈ្មោះ ឆើត ឆាយ ភេទប្រុស អាយុ6ឆ្នាំ ត្រូវជាចៅ(គ្មានរបួស)។
មូលហេតុ: បង្កឡើងដោយកាណូតដែលបើកបរបញ្រា្ចសទឹក មិនប្រកាន់ស្ដាំ បណ្ដាលអោយបុកកាណូតដែលបើកបរបណ្ដោយទឹកតែម្ដង៕
មតិយោបល់