ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ១៦ឆ្នាំ ជិះម៉ូតូបុកកង់យុវតីអាយុ១៩ ឆ្នាំ បណ្ដាលឲ្យរបួសមនុស្ស ៤នាក់ នៅផ្លូវជាតិលេខ៦

កំពង់ចាម: កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ
៧៥-៧៦ ភូមិប៉ាណាឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងកង់។

ម៉ូតូម៉ាក SUZUKI Lets ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 1U-5235 បើកបរដោយឈ្មោះ ឌឿង ម៉េងហៀង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (មិនពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានប៉ះគ្នាជាមួយកង់ ជិះដោយឈ្មោះ វ៉ាន់ សារី ភេទស្រី អាយុ ១៩ឆ្នាំ ទីលំនៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើដំណើរស្របទិសគ្នា។

ហេតុការណ៍នេះ បណ្តាលឲ្យរបួសមនុស្ស ៤នាក់ (ប្រុសម្នាក់) និងខូចខាតម៉ូតូ និងកង់ ២គ្រឿង។ មូលហេតុ៖ ម៉ូតូប្រើប្រាស់ល្បឿនលឿន ទៅកៀរកង់ ជិះស្របទិស។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ។ ចំណែនជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕

មតិយោបល់