ព័ត៌មានជាតិ

ឃាត់ខ្លួនស្រីប្រុស ២នាក់ ករណីលួចម៉ូតូនិស្សិត

ភ្នំពេញៈ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី ត្រង់ចំណុចមុខផ្សារបឹងទំពន់ ផ្លូវ៣៣បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ដែលមានឈ្មោះ ៖
១-ឈ្មោះ ហាន វីន ហៅ វី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៣១ ផ្លូវលេខ៨៩បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)
២-ឈ្មោះ ខៀវ បូណាវី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គ្មានផ្ទុកសារធាតុញៀន) ។

ពីបទលួច (យកម៉ូតូ០១គ្រឿងម៉ាកនិច) នៅចំណុចក្នុងផ្ទះជួល ផ្លូវលេខ៨បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១និង០០នាទី។

ជនរងគ្រោះឈ្មោះ ស្រេង ស៊ីថា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ៨បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ និស្សិត ។

សម្ភារៈបាត់បង៖ ម៉ូតូ០១គ្រឿងម៉ាក និច ពណ៍ទឹកប្រាក់ លេខតួ ៣៣៨១៩៦,លេខម៉ាស៊ីន ៥២៣៣ ៨២៣២ ពាក់ស្លាកលេខ ព្រៃវែង 1N-8974 (ជារបស់ជនរងគ្រោះ)

វត្ថុតាងចាប់យក៖
-ដែកចុងស្រួចចំនួន០១
-សោរបំពង់លេខ៨ចំនួន០១
-កូនសោរម៉ូតូចំនួន០២
-ទូរស័ព្ទដៃចាស់០១គ្រឿងម៉ាកណូគា ពណ៍ក្រហម ស៊ីមកាតលេខ ០៨១ ៩៨០៩១៨
-ម៉ូតូ០១គ្រឿងម៉ាក ធូដេ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HK-0872 (ជារបស់ជនសង្ស័យឈ្មោះ ហាន វីន)

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់