ព័ត៌មានជាតិ

បុរសម្នាក់ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆេះដល់ផ្ទះបងបង្កើត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២និង២០នាទីរសៀល មានករណីអគ្គិភ័យភ្លើងឆេះផ្ទះចំនួន ០២ខ្នង ដែលស្ថិតក្នុងភូមិចំការតាង៉ែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។

+ម្ចាស់ផ្ទះរងគ្រោះទី០១ ឈ្មោះ គាំ ធូ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុ (ជាអ្នកដុត) ត្រូវបានឃាត់ខ្លួន ។
– សម្ភារៈខូចខាតរួមមានៈ ផ្ទះទំហំ ៥×៧ ម៉ែត្រ ធ្វើពីឈើ ប្រកក្បឿង ថ្មក្រោម សំយ៉ាបមុខប្រកស័ង្កសី ០៥ម៉ែត្រសំយ៉ាបក្រោយ ០៥ម៉ែត្រ ខូចខាត ១០០% សម្ភារៈផ្សេងៗ (មិនទាន់ដឹង) ។

+ម្ចាស់ផ្ទះរងគ្រោះទី០២ ឈ្មោះ គាំ អុន ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុ (ត្រូវជាបងប្អូនបង្កើតនិងគ្នា) ។
– សម្ភារៈខូចខាតរួមមានៈ ផ្ទះទំហំ ៥×៧ ម៉ែត្រ ធ្វើពីឈើ ប្រកស៊ីបារ៉ូ ថ្មក្រោម តរោងបាយក្រោយ ០៨ម៉ែត្រខូចខាត ១០០% សម្ភារៈផ្សេង ៗទៀត (មិនទាន់ដឹង) ។

មូលហេតុ៖ បណ្តាលមកពីមានមនុស្សដុតឈ្មោះ គាំ ធូ ត្រូវបានឃាត់ខ្លួន ។

  • គ្រោះថ្នាក់មនុស្ស: គ្មាន ។

  • ប្រើប្រាស់រថយន្តអគ្គិភ័យស្រុកកណ្ដាលស្ទឹងចំនួន ០១គ្រឿង និងរថយន្តអគ្គិភ័យអង្គរក្សក្រាំងចេកចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត រលត់ជាស្ថាពរនៅវេលាម៉ោង ៤និង៣០នាទីថ្ងៃទីដដែល៕

មតិយោបល់