ព័ត៌មានជាតិ

ករណីទឹកជំនន់ហូរខ្លាំងបុករលំជើងសសរផ្ទះពលរដ្ឋ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ រួមនឹងកម្លាំងប្រជាការពារ បានចុះជួយជញ្ជូនសម្ភារៈរបស់ម្ចាស់ផ្ទះឈ្មោះ នោ អាម៉ីន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្មារ ដែលរងគ្រោះដោយសារទឹកជំនន់ហូរខ្លាំងបុករលំជើងសសរផ្ទះ (ផ្ទះធ្វើនៅមាត់ប្រលាយមុខផ្លូវទឹក) និងវាយរបងថ្ម ឃឿនផ្ទះ របស់ផ្ទះឈ្មោះ សេត រ៉សាត ភេទប្រុស អាយុ ៣៨ឆ្នាំ ដើម្បីរំដោះទឹកចេញកុំឲ្យហូរច្រោះខ្លាំង៕

មតិយោបល់