អាមេរិកៈ ខណៈដែលតំបន់អាក់ទិក ត្រូវបានរដ្ឋាភិបាលរុស្ស៊ី និងចិន ចាត់ទុកថាជាទីតាំងដ៏មានសារសំខាន់ សម្រាប់ផែនការរបស់ពួកគេ ក្នុងពង្រីកជំនួញ ក៏ដូចជាឥទ្ធិពលនៅជុំវិញពិភពលោកនោះ បានធ្វើមហាអំណាចពិភពលោក បង្កើតកម្មវិធីយោធាថ្មី ដើម្បីទប់ទល់ការគំរាមគំហែងមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។
សកម្មភាពយោធា ទៅកាន់តំបន់ខាងលើ បានបង្ហាញយ៉ាងច្បាស់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងចង់ស្វែងរកការត្រួតត្រាទីនោះ ចំពេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន និងមេដឹកនាំចិនលោក ស៊ី ជីនពីង បានធ្វើដូច្នេះជាស្រេច។
ដោយលោក ដូណាល់ ត្រាំ បានបញ្ជូនទ័ពជើងទឹក រួមទាំងកងកម្លាំងម៉ារីន ទៅធ្វើសមយុទ្ធរយៈពេលមួយខែ នៅរដ្ឋអាឡាស្កា ដើម្បីទប់ស្កាត់ការគំរាម ដែលតែងកើតមានជារឿយៗពីសំណាក់ប្រទេសទាំងពីរ នៅតំបន់អាក់ទិក៕
មតិយោបល់