កណ្ដាលៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី៦ ខែកញ្ញា ឆ្នាំ២០១៩ មានករណីរអិលបាក់ដីច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ដោយទំហំដីរអិលបាក់ មានប្រវែងទទឹង ៥ម៉ែត្រ និងបណ្តោយប្រវែង ១០ម៉ែត្រ ជាប់នឹងដងផ្លូវលេខ 70A ហើយអាចបន្តរអិលបាក់ប៉ះពាល់ដល់ផ្លូវនាពេលខាងមុខ។
ការរអិលបាក់ដីច្រាំង នេះ ពុំមានប៉ះពាល់ដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងបង្កការគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ៕
មតិយោបល់