ព្រះវិហារៈ រយៈពេល ៣យប់ ៤ថ្ងៃហើយ ដែលសពកុមារាម្នាក់មានអាយុ ២ឆ្នាំ ត្រូវទឹកហូរគួចយកទៅបាត់នោះ រកពុំទាន់ឃើញនៅឡើយទេ ដោយឡែកម៉ូតូដែលត្រូវទឹកហូរគួចដែរនោះ បានរកឃើញវិញហើយនៅថ្ងៃម្សិលមិញមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ។
សូមបញ្ជាក់ថា៖ កុមារាម្នាក់ដែលមានអាយុ ២ឆ្នាំ និងម៉ូតូមួយគ្រឿង ត្រូវទឹកគួចហូរបាត់ ខណៈដែលឪពុកម្តាយជិះដឹកឆ្លងកាត់ទំនប់ បង្ហៀមួយកន្លែង ដែលមានទឹកហូរខ្លាំង ស្ថិតក្នុងភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រលប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩៕
មតិយោបល់