ព័ត៌មានជាតិ

គ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវសមត្ថកិច្ចបង្រ្កាបតាមបន្ទប់ជួលក្នុងសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ:កម្លាំងនគបាលប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យ សហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ និងមេភូមិទ្រា២ ដឹកនាំដោយលោក ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍ ធ្វើការចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ប៊ុន សកុណា អាយុ៣៥ឆ្នាំ ភេទប្រុស បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលផ្ទះលេខ២២១ នៅក្រុមទី១ភូមិទ្រា២ មានម្ចាស់ផ្ទះឈ្មោះ ទេព សុភាព ភេទប្រុស ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ពេលកម្លាំងសមត្ថកិច្ចចុះធ្វើការបង្ក្រាប ដកហូតម្សៅក្រាមពណ៌សថ្លា បានចំនួន៣កញ្ចប់តូច ម្សៅម៉ត់ពណ៌ស ១កញ្ចប់ និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

ក្រោយពីបានធ្វើការឆែកឆេរ ក្នុងបន្ទប់រួចហើយ សមត្ថកិច្ចបានចាក់សោបន្ទប់ រួចបញ្ជូនជនសង្ស័យមកនគរបាលប៉ុស្តិ៍ ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-05-14_15-18-49 photo_2016-05-14_15-18-50 photo_2016-05-14_15-18-51 photo_2016-05-14_15-18-52 photo_2016-05-14_15-18-53 (2) photo_2016-05-14_15-18-53 photo_2016-05-14_15-18-54 photo_2016-05-14_15-18-55

https://youtu.be/_nFc4eil_Dc

មតិយោបល់