ព័ត៌មានជាតិ

Update៖ ក្មេងប្រុសដែលត្រូវទឹកគួចនាំទៅឆ្ងាយ នៅខេត្តព្រះវិហារ ពេលនេះ រកឃើញសពហើយ

ព្រះវិហារៈ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ក្មេងប្រុសដែលត្រូវទឹកគួចនាំទៅឆ្ងាយ ពេលនេះ បានរកឃើញសាកសពហើយ ដោយករណីនេះ បានកើតហេតុកាលពីវេលាម៉ោង ៧ និង៤០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់មួយ នៅចំណុចបង្ហៀរទឹកធ្លាក់ ស្ថិតក្នុងភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ គង់ រតនៈ ចាន់តា ភេទប្រុស អាយុ ២ ឆ្នាំ ឪពុកឈ្មោះ គង់ សុវណ្ណថារី ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរទាហានសឹករង ស្រុកជាំក្សាន្ត ម្ដាយឈ្មោះ ឡៃថៃ ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរកសិករ។

ដំណើររឿង៖ អ្នកទាំងបី បានជិះម៉ូតូ១គ្រឿង ម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ ឡើងភ្នំ ដើម្បីទៅផ្ទះ ដល់ចំណុចបង្ហៀរទឹកធ្លាក់ បានជិះឆ្លង ស្រាប់តែទឹកហូរបោក មនុស្ស និងម៉ូតូ ធ្លាក់ចុះក្រោម ដោយឪពុកម្ដាយបានរួចខ្លួន តែជាអកុសលកូន និងម៉ូតូ ធ្លាក់ទៅក្នុងទឹក ដោយរកមិនទាន់ឃើញ រហូតមកដល់ពេលនេះ។ អ្នកទាំងបី រស់នៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ៕

មតិយោបល់