ព័ត៌មានជាតិ

រថយន្តដឹកអាកុល ៨០កាន បើកត្រង់អកហ្សើ Revo ឆ្លងផ្លូវបុកផាំងបាក់ជើងតៃកុងម្នាក់

ភ្នំពេញៈ រថយន្តដឹកអាកុល ៨០កាន បើកត្រង់អកហ្សើហាយឡាក់ Revo ឆ្លងផ្លូវបុកផាំងបាក់ជើងតៃកុង រថយន្តខូចខាតយ៉ាងដំណំទាំង ២គ្រឿង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ចំណុចមុខការ៉ាសសាំងPTT ស្ថិតតាមបណ្តោយផ្លូវជាតិ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តហាយឡាក់រីវ៉ូ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BF 8695 បើកដោយឈ្មោះ អ៊ុន សុផានិត ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំពង្រ ស្រុករកាប្អៀរ ខេត្តកំពង់ឆ្នាំង។
រថយន្តកូរ៉េ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2Y4807 បើកដោយឈ្មោះ លឹម ហុង ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិឧដ្តុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រងរបួសបាក់ជើងឆ្វេង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តកូរ៉េដឹកអាកុលចំនួន ៨០កាន ពីរោងចក្រ SKD ក្នុងខណ្ឌឫស្សីកែវ សំដៅទៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយបើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តហាយឡាក់រីវ៉ូបើកចេញពីការ៉ាស់សាំង PTT ទិសដៅពីកើតទៅលិចឆ្លងផ្លូវជាតិលេខ៥ ធ្វើឲ្យរថយន្តកូរ៉េអកហ្សើគេចមិនផុត ក៏បុករថយន្តហាយឡាក់រីវ៉ូ បណ្តាលឲ្យតៃកុងរថយន្តកូរ៉េបាក់ជើងឆ្វេង និងខូចខាតរថយន្តទាំង ២គ្រឿងយ៉ាងដំណំ។

ក្រោយពេញកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យ រីឯរថយន្តសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីឲ្យដំណាងភាគីចូលខ្លួនដោះស្រាយបញ្ចប់រឿង៕

មតិយោបល់