ព័ត៌មានជាតិ

ទាស់សម្ដីគ្នាឈានដល់ប្រើអំពើហិង្សាម្នាក់ចូលប៉ុស្តិ៍ម្នាក់ចូលពេទ្យ

ភ្នំពេញ: នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ ករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ទំនាស់យកកូនកាំបិត ចាក់បណ្តាលឲ្យរបួស) នៅចំណុច ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ផៃ គីរីវង្ស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងផ្សារដែក (មានផ្ទុកសារធាតុញៀន) ។
ចំណែកជនរងគ្រោះមានឈ្មោះ រុន ងន់ហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ ម៉ៅការសំណង់ (របួសកខាងឆ្វេង០១កន្លែង និង ច្រមុះ០១កន្លែង) ។
ដោយឡែកវត្ថុតាងចាប់យក ៖ កូនកាំបិតមុខស្រួច ដងជ័រពណ៍លឿង ចំនួន០១ដើម ។
បច្ចុប្បន្ននេះ ជនសង្ស័យឈ្មោះ ផៃ គីរីវង្ស ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

 

មតិយោបល់