ព្រះសីហនុៈ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅវេលាម៉ោង ៩និង៥០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ០៣នាក់។
នគរបាលបានឲ្យដឹងថា ជនជាតិចិនទាំង ០៣នាក់ ស្រី ០២នាក់ មាន ១- ឈ្មោះ HE WENZHI ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិ ចិន ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន, ២- ឈ្មោះ SHADIYA ROUZI ភេទស្រី អាយុ ៣៤ឆ្នាំ សញ្ជាតិ ចិន ពាក់ព័ន្ធនឹងបទល្មើស លួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និង៣- ឈ្មោះ NUREYAMU NUERDUN ភេទស្រី អាយុ ២៦ឆ្នាំ សញ្ជាតិ ចិន ពាក់ព័ន្ធនឹងបទល្មើស លួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ជនជាតិចិនទាំង ០៣នាក់ខាងលើនេះ បានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ ZA459 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ៕
មតិយោបល់