កំពង់ចាមៈ នៅវេលាម៉ោង៦និង ៣០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចស្ពានទួលរកា ស្ថិតក្នុង(ភូមិទួលរកា និងភូមិដីលើ) ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីទឹកហូរខ្លាំង បណ្តាលអោយស្រុតស្ពាន (បាក់សសរអស់ចំនួន២) ជាហេតុធ្វើអោយ មិនអាចធ្វើចរាចរណ៍បាន ។
ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចុះត្រួតពិនិត្យ និងបានដាក់ផ្លាកសញ្ញាហាមឃាត់ជាបណ្ដោះអាសន្ន និងយាមការពារមិនអោយប្រជាពលរដ្ឋឆ្លងកាត់ឡើយ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
មតិយោបល់