ព័ត៌មានជាតិ

ចោរឆក់ដៃស្អិត! ឆក់កាបូបកឺៗ បានលុយជិត ២ម៉ឺនដុល្លារ គេចខ្លួនទៅបាត់ស្រមោល

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣៥នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ មានករណីឆក់កាបូបលុយ ត្រង់ចំណុចមុខភោជនីយដ្ឋាន សាន សុំាង ស្ថិតតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីអ្នកបកប្រែបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានចូលមកញ៉ាំអីនៅហាងខាងលើ(ហាងមិត្តភ័ក្តិគ្នា) លុះធ្វើដំណើរចេញមកវិញឈរក្បែររថយន្ត ស្រាប់តែជនសង្ស័យ ២នាក់ជិះម៉ូតូ១គ្រឿង ឆក់កាបូបទៅបាត់ ដោយនៅក្នុងកាបូបនោះមានលុយ ១ម៉ឺន៧ពាន់ដុល្លារអាមេរិក លិខិតឆ្លងដែន និងកាតធនាគារ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចុះដល់ទីតាំងខាងលើ ហើយជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ដើម្បីឲ្យក្រុមកម្លាំងជំនាញស្រាវជ្រាវជនសង្ស័យ មកផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕

មតិយោបល់