ព័ត៌មានជាតិ

ប្រើល្បិចខ្ចីទូរស័ព្ទអ្នករត់កង់បីតេទៅបង និងមិត្តភក្តិបែរជារត់គេចខ្លួនបាត់ ចុងក្រោយ…

កណ្ដាលៈ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ដ (ទូរស័ព្ទដៃ) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី មុខរោងចក្រ ឈុន ហុង ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ស្រៀង ខុំ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ ពូន សម្ភស្ស ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ គ្មាន។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនសង្ស័យបានហៅម៉ូតូកង់បីជិះ ទៅកំបូលដោយនិយាយថា ទៅយកលុយពីបង បន្ដិចក្រោយក៏ខ្ចីទូរស័ព្ទម៉ាក វីវ៉ូ របស់ជនរងគ្រោះតេទៅបង ពេលដល់កំបូលរកបងមិនឃើញត្រឡប់មកវិញ តថ្លៃជិះទៅភ្នំបាសិត រកមិត្តភ័ក្ររកមិនឃើញក៏មកវិញ លុះដល់ហាង១នៅក្បែវត្តតាភេមជនសង្ស័យប្រើល្បិចចុះរកបង បន្តិចហើយគេចខ្លួនបាត់ ។
លុះមកដល់ថ្ងៃឃាត់ខ្លួនជនរងគ្រោះបានជួបជនសង្ស័យនៅមុខរោចក្រ ឈុន ហុង ទើបនាំខ្លួនយកមកប្តឹងសមត្ថកិច្ចតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកទូរស័ព្ទម៉ាក វីវ៉ូ របស់ជនរងគ្រោះទៅលក់នៅក្នុងបូរីកំបូលបានប្រាក់ចំនួន ៥០ដុល្លារ។

ករណីនេះ កម្លាំងជំនាញស្រុកកំពុងបន្តចាត់ការតាមនីតីវិធី៕

មតិយោបល់