ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ចោរស្ទាវដៃស្ទើរ ត្រូវម្ចាស់រថយន្ត តាមទាន់ចាប់បញ្ជូន ទៅស្នងការនគរបាលភ្លាមៗ

ភ្នំពេញ: នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង ០០នាទី ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ០២នាក់ លួចយកអាគុយឡានដឹកដី នៅចំណុចក្នុងឃ្លាំងដាក់ឡាន ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យទី១ ឈ្មោះ មិត បឿក ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ(មានសារធាតុញៀន) និង២ ឈ្មោះ វ៉ា វ៉ាន់ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។

ជនរងគ្រោះ ឈ្មោះ ជា ឡៃមួយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដី ស្នាក់នៅភូមិ/ឃុំខាងលើ ។

វត្ថុតាងបន្សល់ទុកមាន៖
-អាគុយ ចំនួន០២ ប្រគល់ឲ្យជនរងគ្រោះវិញ
-ម៉ូតូ ០១គ្រឿង ម៉ាកវីវ៉ាចាស់ ពាក់ស្លាកលេខ ភពផ-4730-ភព1
-ទុលឺវីស០១របស់ជនសង្ស័យ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ចេញពីផ្ទះមកដល់ចំណុចខាងលើ បានឃើញជនសង្ស័យ០២នាក់ កំពុងធ្វើសកម្មភាពដោះយកអាគុយ ពីឡានដឹកដីរបស់ខ្លួន ក៏ធ្វើការឃាត់ និងនាំខ្លួនយកប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់