ព័ត៌មានជាតិ

រថយន្តមន្រ្តីគយ ត្រូវម៉ូតូជិះបុកពីក្រោយ បណ្ដាលឲ្យរងការខូចខាត ដោះស្រាយមិនត្រូវគ្នា យកទៅរក្សាទុកខណ្ឌ

ភ្នំពេញ: កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង១១និង០០នាទី តាមបណ្ដោយផ្លូវមុន្នីរ៉េត ត្រង់ចំណុចមុខស៊ុយសុគី ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យមួយ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនឹងរថយន្ត ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង។

អ្នកបើកម៉ូតូ ឃ្លីក ឈ្មោះ អៀប៉ិច អ៊ាវ ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពងចាម មុខរបរនិស្សិត

រថយន្តម៉ាកទ្បង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-9657 ជារបស់មន្រ្តីគយម្នាក់ ដែលបើកបរដោយមន្រ្តីអង្គរក្សម្នាក់។

ក្រោយកើតហេតុ ដោយភាគីទាំងពីរ មិនសម្របសម្រួកគ្នាបាន ទើបសមត្ថកិច្ច ធ្វើការវាស់វែង និងយកវត្ថុតាងម៉ូតូ និងរថយន្តទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់