ព័ត៌មានជាតិ

ភូមិចំនួន៥ នៅខេត្តកំពង់ចាម កំពុងរងការជន់លិច

កំពង់ចាមៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ខណៈទឹកទន្លេមេគង្គ ហក់ឡើងជាបន្តបន្ទាប់ បានបណ្តាលឲ្យលិចចូលភូមិ ចំនួន៥ គឺ ភូមិទី១-២-៣-៤និង ភូមិទី៥ ហើយបន្តលិចដល់ ផ្លូវបេតុងប្រវែង ១៥០០ម៉ែត្រ រួមទាំងផ្ទះចំនួន ៥៨០ខ្នង ដែលមានជម្រៅពី ០.៣ម៉ែត្រ ដល់ ១ម៉ែត្រ ស្ថិតនៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕

មតិយោបល់