កណ្ដាលៈ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើង លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ង៉ែត ឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ (ស្លាប់) ជនជាតិខ្មែរមានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ដណើររឿង៖ មុនពេលកើតហេតុគេឃើញចនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក SUZUKI ViVa ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-9626 ដែលបើកបរ ពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្ត០១គ្រឿង ប្រភេទរថយន្តដឹកដី ៥តោន (បែន) ពណ៍ស
មិនចាំស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅផ្ទុយគ្នាហើយបានជែងរថយន្ត បុកជាមួយម៉ូតូចំពេញទំហឹងចំហៀងខាងឆ្វេង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំនែករថយន្តបង្កបានបើករត់គេចបាត់ចេញពីកន្លែងកើតហេតុមុនពេលសមត្តកិច្ចទៅដល់។
ក្រោយកើតហេតុសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូកម្លាំងជំនាញចរាចរសណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងយកមករក្សាទុក្ខជាភស្តតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។
ករណីនេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បើកក្នុងល្បឿនលឿនជែងមិនមើលស្ថានភាពផ្លូវ៕
មតិយោបល់