ព័ត៌មានជាតិ

ក្រុមក្មេងស្ទាវ ដេញវាយគ្នាតាមផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យ: កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីហិង្សាដេញវាយគ្នា នៅចំណុចម្ដុំស្រះ១០០ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដកហូតបានរួមមាន៖
-ដាវស៊ាំម៉ូរ៉ៃចំនួន០៣ដើម -ម៉ូតូចំនួន០១គ្រឿងម៉ាក ZOOMER-X ពណ៌ស្លាទុំលាយខ្មៅ ស៊េរីឆ្នាំ២០១៥
-គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០២ កូនថង់តូច ស្មើ ១,២២ក្រាម។

ជនសង្ស័យទាំង០៤នាក់៖ ទី១.ឈ្មោះ ភ័ក្រ្ត ផុត ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២.ឈ្មោះ ចេង ដាវីដ ភេទប្រុស អាយុ១៩ឆ្នាំ ទី៣.ឈ្មោះ ប៊ុត ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ និងទី៤.ឈ្មោះ ស៊ុន លាប ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង៣នាក់ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅសួរចម្លើត នៅអាវុធហត្ថក្រុង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានយកដាវស៊ាំម៉ូរ៉ៃ ដេញកាប់ភាគី១ក្រុមទៀតប្រាកដមែន។ មូលហេតុ៖ ដោយសារមានគំនុំនឹងគ្នាកន្លងមក។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ទើបកម្លាំងអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់