ព័ត៌មានជាតិ

ថ្មីចែស! ចូលម៉ាស្សាបាត់ស្បែកជើងម្តង ផ្អើលទាំងសមត្ថកិច្ចនិងអ្នកសារព័ត៌មាននៅក្នុងរាជធានី

ភ្នំពេញៈ បុរសម្នាក់ ស្រវឹង បើករថយន្ត RX330 ចូលទៅកន្លែងម៉ាស្សាមួយ រួចចេញមកវិញ ស្រាប់តែថា ត្រូវបានគេបន្លំលួចដូរស្បែកជើង បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងផ្ទះយីហោ ១៦៩ ម៉ាស្សាកោសជប់ តម្លៃ ៣ដុល្លារ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។
បុរសដែលចោទថានារីម៉ាស្សាបន្លំដូរស្បែកជើងមាន វ័យប្រហែលជាង៣០ឆ្នាំ ជិះរថយន្តម៉ាកឡិច ស៊ិស RX៣៣០ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2AY-3569។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ គេបានឃើញ បុរសខាងលើ បានបើករថយន្តម៉ាកឡិចស៊ិស RX330 បានមកឈប់ ហើយក៏បានហៅនារីម្នាក់ អោយចូលទៅម៉ាស្សាអោយខ្លួន លុះដល់ពេលម៉ាស្សាចប់សព្វគ្រប់ ក៏ស្រាប់តែបុរសរូបនោះ ចេញមកវិញ មិនទាន់បានអោយ ថ្លៃសេវាផង ក៏ស្រាប់តែបុរសរូបនោះរករឿងថា មានអ្នកបន្លំដូរស្បែកជើងរបស់គាត់ ដោយរូបគាត់មកពាក់ស្បែកជើងស៊កតម្លៃជិត១០០ដុល្លារ ហើយហេតុអ្វីបានឃើញស្បែកជើងជំពាម កញ្ចាស់មកវិញចឹង ហើយក្នុងហេតុការណ៍ពួកគាត់ជានារីម៉ាស្សាទាំងអស់បាននាំគ្នាស្បថថា មិនបានយកស្បែកជើងគាត់ដែរ ព្រោះថា ជារឿងចំឡែកធ្លាប់តែ ថា ចូលម៉ាស្សាបាត់លុយ បន្លំដូរលុយសែន តែបុរសរូបនេះ មកម៉ាស្សា បែរជាបាត់ស្បែកជើងទៅវិញ។
ដោយឡែក ខាងរថយន្តបុរសដែលចូលទៅម៉ាស្សា គាត់បានអះអាងថា ពិតជាបាត់ស្បែក ជើង ត្រូវបានគេបន្លំដូរពិតប្រាកដមែន ពីព្រោះរូបគាត់មានឡាន មានមាសពាក់ រឿងអ្វីមក ចង់ ធ្វើស៊ីរឿងបាត់ស្បែកជើងប៉ុណ្តឹងទៅវិញ។
ក្នុងហេតុការណ៍នេះ ភាគីទាំងពីរនៅតែរឹងទទឹងប្រកែកគ្នាយកត្រូវរៀងៗខ្លួន រហូតផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ និងសាកសួរផងដែរ។
បន្តិចក្រោយមកភាគីខាងបុរសជាភ្ញៀវ កើតទុកមិនសុខចិត្ត គឺចង់អោយសមត្ថកិច្ចហៅមេការអោយទៅប៉ុស្តិ៍សមត្ថកិច្ច ដាក់ពាក្យបណ្តឹង តែពេលនោះសមត្ថកិច្ចក៏ដឹកមេការទៅប៉ុស្តិ៍ បែរជា មិនឃើញ បុរសជាភ្ញៀវទៅមិនដឹងជាបើករថយន្តទៅបាត់ ដោយមិនទាន់បានអោយលុយថ្លៃ សេវាម៉ាស្សាចំនួន៣ដុល្លារផង។ ចំណែកស្រ្តីជាមេការត្រូវសមត្ថកិច្ចអោយត្រលប់ទៅផ្ទះ ធ្វើការរកស៊ីដូចធម្មតាវីទៅ៕

 

មតិយោបល់