ព័ត៌មានជាតិ

បញ្ជូនកូនវេជ្ជបណ្ឌិតមកតុលាការ ព្រោះរឿងជម្លោះជាមួយផ្កាយ៣

ភ្នំពេញៈ នៅម៉ោងប្រមាណជា៩និង២០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនកូនប្រុសលោកវេជ្ជបណ្ឌិត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ក្រោយពីយុវជនរូបនោះ មានជម្លោះជាមួយលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង អាវុធហត្ថលើផ្ទៃប្រទេស កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ។

ពាក់ព័ន្ធនឹងសំណុំរឿងនេះ គេនៅមិនទាន់ដឹងថា តើព្រះរាជអាជ្ញារងរូបណាកាន់នៅឡើយទេ ប៉ុន្តែកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកវេជ្ជបណ្ឌិត ជាឪពុកជនសង្ស័យបានបង្ហោះសារជាវីដេអូខ្លីបគំរាមសម្លាប់ខ្លួនផងដែរ ប្រសិនបើមិនមានការអនុគ្រោះដល់កូនប្រុសរបស់គាត់។

គួររំលឹកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រវាងរថយន្តយុវជនកូនប្រុសលោក វេជ្ជបណ្ឌិត និងរថយន្តរបស់ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស។ ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍នោះ ភាគីយុវជនបង្កដែលមានអាការៈស្រវឹងខ្លាំង បានប្រើពាក្យពេចន៍អសុរោះមួយចំនួនទៅលើលោក ឧត្តមសេនីយ៍ឯក នន្ទ សុខា ទើបនាំឲ្យមានការឃាត់ខ្លួន និងកសាងសំណុំរឿងមកតុលាការតែម្តង៕

បញ្ជូនខ្លួនកូនវេជ្ជបណ្ឌិត

មតិយោបល់