ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសនៅខេត្តប៉ៃលិន

ប៉ៃលិន: យោងតាមផេករបស់ការរិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថានៅ វេលាម៉ោង ០៧ និង២០នាទីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ករណីរវាងរថយន្តធុនស្រាល និងមនុស្សថ្មើរជើង នៅចំណុចក្បែរកាស៊ីណូហុងបូ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ គ្រោះថ្នាក់នេះបណ្ដាលមកពីភាគីបើកបរឡាន បើកបរដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យទៅបុកមនុស្សដែលកំពុងធ្វើដំណើរតាមចិញ្ចើមផ្លូវ។

អ្នកបើកបររថយន្ត ឈ្មោះ ប៉ាន់ ឈឿង (គ្មានរបួស) ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្តម៉ាកកាំរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-7263 បើកបរក្នុងទិសដៅពីកើតទៅទៅលិច។
ជនរងគ្រោះឈ្មោះ ពាធ (រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ) ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិថៃ មានទីលំនៅរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តប៉ៃលិន ចំណែកវត្ថុតាងត្រូវបាន ដកហូតយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំធ្វេីការដោះស្រាយទៅតាមនីតិវិធី៕

 

មតិយោបល់